សមាគមទេសចរណ៍កម្ពុជា បើកកិច្ចប្រជុំបូកសរុបប្រចាំបន្តឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៦
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ សមាគមទេសចរណ៍កម្ពុជា បានបើកកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ ២០២៥ និងកំណត់ទិសដៅសម្រាប់ការអនុវត្តបន្តឆ្នាំ ២០២៦។ កិច្ចប្រជុំនេះផ្តោតលើការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ទាំងអស់ ការផ្សព្វផ្សាយលើឆាកអន្តរជាតិ និងការអភិវឌ្ឍទីផ្សារដែលមានសក្តានុពល។ ក្រុមប្រឹក្សា និងសមាជិកបានចែករំលែកបទពិសោធន៍ សិក្សាអំពីការបង្កើនភាពប្រកួតប្រជែង និងស្វែងរកវិធានការសាកល្បងសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ កិច្ចប្រជុំនេះបានកំណត់គោលនយោបាយ និងផែនការសកម្មភាព ដែលនឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង និងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់វិស័យទេសចរណ៍កម្ពុជា។