ប្រធានសមាគមទេសចរណ៍កម្ពុជា ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសុីមបាបវេ

កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានទទួលជួបជាមួយ លោកជំទាវ ខុនស្តេន ឈឹមម៉ាវី ឯកអគ្គរដ្ឋទូត សុីមបាបវេ ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងប្រទេសកម្ពុជា និងសុីមបាបវេ។ ឧកញ៉ាប្រធានសមាគមបានបង្ហាញពីសកម្មភាពស្វាគមន៍ និងការចាប់ដៃគូរជាមួយប្រទេសសុីមបាបវេ ដើម្បីផ្សព្វផ្សាយ និងជំរុញទីផ្សារទេសចរណ៍រួមគ្នា។ ខណៈពេលដដែលលោកជំទាវឯកអគ្គរដ្ឋទូតក៏បានអញ្ជើញឧកញ៉ាប្រធាន និងក្រុមការងារដឹកនាំសមាគមទៅចូលរួមទស្សនកិច្ចផ្លូវការនៅប្រទេសសុីមបាបវេក្នុងរដូវកាលបៃតងផងដែរ។ កិច្ចជួបនេះជាចំណុចសំខាន់ក្នុងការបង្កើនភាពរួមគ្នា និងការចែករំលែកបទពិសោធន៍ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ