ឧកញ៉ា ឆាយ សុីវលីន បានចូលរួមកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន
ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ដែលដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះបានផ្តោតលើការបន្តពិភាក្សា និងដាក់ចេញនូវ វិធានការបន្ទាន់ និង ផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានការណ៍បច្ចុប្បន្ន ដើម្បីឆ្លើយតបនឹងបញ្ហា ជម្លោះព្រំដែនកម្ពុជា–ថៃ ដែលបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ ក្នុងនាមតំណាងវិស័យឯកជន ឧកញ៉ា ឆាយ សុីវលីន បានចូលរួមផ្តល់មតិយោបល់ និងទស្សនៈស្ថាបនិក ដើម្បីរួមចំណែកស្វែងរកដំណោះស្រាយរួម រក្សាស្ថិរភាពវិស័យទេសចរណ៍ និងបង្កើនភាពជឿជាក់ដល់ភ្ញៀវទេសចរ និងដៃគូអន្តរជាតិ។