សមាគមទេសចរណ៍កម្ពុជា បានចូលរួមពិធីបើកវេទិការជំនួបផ្គូរផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា–ចិន
សមាគមទេសចរណ៍កម្ពុជា បានចូលរួមក្នុង ពិធីបើកវេទិការជំនួបផ្គូរផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា–ចិន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារ Sokha Residence Hotel។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការតភ្ជាប់ធុរកិច្ចទេសចរណ៍រវាងកម្ពុជា និងចិន ផ្តល់ឱកាសសម្រាប់ការផ្គូរផ្គងដៃគូរវាងវិស័យឯកជន ការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ការចូលរួមរបស់ សមាគមទេសចរណ៍កម្ពុជា បានបង្ហាញពីតួនាទីសកម្មរបស់សមាគមក្នុងការគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការបង្កើនឱកាសសហការជាមួយដៃគូអន្តរជាតិ ស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។