កិច្ចប្រជុំសមាជិក ស្តីពីពង្រាងសេចក្ដីណែនាំកាតព្វកិច្ចសារពើពន្ធ របស់សមាជិកសមាគមទេសចរណ៍កម្ពុជា
សមាគមទេសចរណ៍កម្ពុជា (CATA) ក្រោមការដឹកនាំពី ឧកញ៉ា ឆាយ ស៊ីវលីន បានរៀបចំកិច្ចប្រជុំសមាជិកនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិភាក្សាលើពង្រាងសេចក្ដីណែនាំស្ដីពីកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធដែលប្រកបអាជីវកម្មជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ របស់អគ្គនាយកដ្ឋានពន្ធដា ដើម្បីផ្តល់ឱកាសដល់សមាជិកនឹងអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ឱ្យយល់កាន់តែច្បាស់ អំពីកាតព្វកិច្ចពន្ធ ការប្រកាសពន្ធ ការអនុវត្តអោយអនុលោមតាមច្បាប់នានាការបង្កើតឱកាសទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកច្បាប់ និងពន្ធ រួមទាំងការប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកច្បាប់ និងពន្ធប្រកបដោយទំនុកចិត្ត។
កម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការចូលរួមលើកឡើងពីបញ្ហាប្រឈមនានា ការកង្វះខាតនូវពត៌មាន វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាទៅតាមកាលៈទេសៈផ្សេងៗ។ ក្រោមការចូលរួមពីថ្នាក់ដឹកនាំសមាគមទេសចរណ៍កម្ពុជា (CATA) និងការចូលរួមយ៉ាងសកម្មពីសមាជិកសមាគម បណ្តាក្រុមហ៊ុនទេសចរណ៍ ការីទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងមានការចូលរួមពីទីភ្នាក់ងារផ្នែកច្បាប់ និងពន្ធដែលបានជួយបកស្រាយយ៉ាងច្បាស់លាស់ចំពោះបញ្ហា និងចម្ងល់ផ្សេងៗរបស់សមាជិកក្នុងវិស័យទេសចរណ៍ និងបន្តឱ្យមានការរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារផ្នែកពន្ធដា ដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែប្រសើរឡើង។