ទស្សនកិច្ចសហគមន៍នេសាទ ភូមិថ្មី ខេត្តកែប
លោក ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)
បានអញ្ជើញទស្សនកិច្ចក្រៅផ្លូវការរួមជាមួយ លោក ប៉ុក
ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ទៅកាន់សហគមន៍នេសាទ ភូមិថ្មី។
កម្មវិធីនេះមានគោលបំណងពិនិត្យមើលសក្តានុពលទេសចរណ៍ក្នុងតំបន់
និងលទ្ធភាពជាច្រើនសម្រាប់ការគាំទ្រ ការអភិវឌ្ឍ និងការផ្សព្វផ្សាយសហគមន៍
ដើម្បីបង្កើនឱកាសទេសចរណ៍នៅខេត្តកែប។