នាំយកបេះដូងនៃទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិនៅម៉ាកាវ ឆ្នាំ២០២៦

ថ្ងៃទីមួយនៃពិព័រណ៍ទេសចរណ៍អន្តរជាតិម៉ាកាវ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរីករាយនៅទីក្រុងម៉ាកាវ។ ក្នុងឱកាសនេះ លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញចូលរួមសកម្មភាពនៅស្តង់កម្ពុជា ដែលរៀបចំដោយក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម គឹម មិនា ជាអគ្គនាយក។

ការចូលរួមនេះគោលបំណងលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា និងបង្ហាញពីសក្តានុពលវប្បធម៌ ប្រពៃណី និងធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ស្តង់កម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស និងដៃគូអាជីវកម្ម តាមរយៈការផ្សព្វផ្សាយ និងសកម្មភាពផ្សេងៗ ដែលបង្ហាញពីភាពទាក់ទាញនៃទេសចរណ៍កម្ពុជា។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ