ស្វាគមន៍យ៉ាងកក់ក្តៅដល់ ភ្នាក់ងារទេសចរណ៍មកពីប្រទេសឥណ្ឌា
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ភ្នាក់ងារទេសចរណ៍មកពីប្រទេសឥណ្ឌា ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកម្មវិធី ដំណើរទស្សនកិច្ចសិក្សាផលិតផលទេសចរណ៍ (Familiarization Trip – FAM Trip)។
យើងទន្ទឹងរង់ចាំបង្ហាញជូននូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិ និងគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ភាពស្និទ្ធស្នាលនៃបដិសណ្ឋារកិច្ចខ្មែរ ព្រមទាំងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ សូមឱ្យដំណើរទស្សនកិច្ចនេះក្លាយជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងបង្កើតឱកាសថ្មីៗ ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ និងការអភិវឌ្ឍវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌាឱ្យកាន់តែរីកចម្រើន។