CATA 30th Anniversary Celebration
សមិទ្ធផល ការរីកចម្រើន និងជោគជ័យរួមគ្នាអស់រយៈពេលបីទសវត្សរ៍មកនេះ បាននាំយើងមកកាន់ឱកាសដ៏មហោឡារិកមួយនេះ។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីដំណើរផ្លូវកន្លងមក ការប្រមូលផ្តុំសេវាករទេសចរណ៍រួមគ្នាតាំងពីប្រទេសទើបនឹងបើកទ្វាទទួលភ្ញៀវទេសចរពេញលេញ ការខិតខំរបស់ស្ថាបនិកនិងអតីតថ្នាក់ដឹកនាំ ដែលបានលះបង់ពេលវេលា បទពិសោធន៍ ធនធានផ្ទាល់ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា រហូតត្រូវបានទទួលស្គាល់ពីអន្តរជាតិ ព្រមទាំងទន្ទឹងរង់ចាំឆ្ពោះទៅកាន់អនាគតទេសចរណ៍ដ៏រុងរឿងខាងមុខ។ ដើម្បីទាញអត្ថប្រយោជន៍ពីការជួបជុំដ៏ធំមួយនេះ យើងបានរៀបចំជាការផ្គូរផ្គងដៃគូរ អ្នកផ្គត់ផ្គង់សេវាកម្មនិងផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីឲ្យទីភ្នាក់ងារទេសចរណ៍បានស្គាល់និងឆ្នៃប្រឌិតកញ្ចប់ទេសចរណ៍ទាក់ទាញបន្ថែមទៀត។
សូមចូលរួមជាមួយយើងខ្ញុំ ដើម្បីញ៉ាំងឱ្យរាត្រីនេះកាន់តែមានអត្ថន័យ និងមិនអាចបំភ្លេចបាន ពោរពេញដោយភាពថ្លៃថ្នូរ ការចងចាំ និងការអបអរសាទរ៕
📅 ព័ត៌មានលម្អិតនៃកម្មវិធី
· កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦
· ពេលវេលា៖ ម៉ោង ១៤:០០ ដល់ ម៉ោង ២២:០០
· ទីកន្លែង៖ សណ្ឋាគារ សុំាងគ្រីឡា ភ្នំពេញ (Shangri-La Hotel, Phnom Penh)
· USD50 សម្រាប់សមាជិក USD60 សម្រាប់អ្នកចូលរួមទូទៅ
· លក្ខខណ្ឌសម្លៀកបំពាក់៖ ប្រណិតគ្រប់សម័យកាល (សម្លៀកបំពាក់បែបផ្លូវការ ឈុតធំ ឬសម្លៀកបំពាក់ប្រពៃណីខ្មែរច្នៃប្រឌិត)