ខេត្តពោធិ៍សាត់ : សហគមន៍​​​«ភូមិបណ្ដែតទឹកកំពង់ហ្លួង»

សហគមន៍​​​«ភូមិបណ្ដែតទឹកកំពង់ហ្លួង»ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទីនោះជាគោលដៅទេសចរណ៍មួយដែលល្អសម្រាប់ភ្ញៀវទេសចរអាចជិះទូកកម្សាន្តទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងមើលថ្ងៃលិចជះចែងមកលើផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាត។​ តំបន់ទេសចរណ៍មួយ ទទួលបានប្រជាប្រិយភាព ពីភ្ញៀវបរទេសទៅលេងកម្សាន្តច្រើន នារដូវវស្សា។ ទៅដល់ទីនោះ លោកអ្នកនឹងបានឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ។ មិនមែនជាតំបន់ទំនើប អ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែភូមិបណ្តែតទឹកនឹងធ្វើឲ្យលោកអ្នក បានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖​ កំពង់ហ្លួង ជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រង និងភូមិបណ្ដែតទឹកដែលបង្ហាញដល់ភ្ញៀវទេសចរពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនាចម្រុះរបស់ប្រជាជនសហគមន៍ទីនោះ។ ជាពិសេសមុខរបរជាមូលដ្ឋានរបស់ប្រជានេសាទតាមរដូវកាល ដែលជាជីវភាពមួយបន្តមករាប់តំណមនុស្សតាំងពីបុរាណកាល។​ សូមជម្រាបផងដែរថា​​ ទេសភាពព្រៃរនាម ឬព្រៃលិចទឹក សត្វស្លាបចុះរកចំណី និងហិចហើរជាច្រើនប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹក ទេសភាពភូមិបណ្តែតទឹកពេលយប់ប្រៀប «ដូចជាទីក្រុងមួយដែលកំពុងបណ្តែតទឹក»។ ​​បើបងប្អូនចង់ទៅលេងសហគមន៍ភូមិបណ្តែតទឹកកំពង់ហ្លួង ពេលធ្វើដំណើរទៅដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួនរវាងផ្លូវជាតិលេខ៥ និងលេខ៥៤ និងផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ពីទីប្រជុំជនស្រុកក្រគរ​ ចម្ងាយ៧គីឡូម៉ែត្រ។ បន្ទាប់មកត្រូវឆ្លងកាត់ភូមិទី៤ សាលាឃុំកំពង់ហ្លួង និងអនុវិទ្យាល័យកំពង់ហ្លួងទើបទៅដល់មាត់ទឹកដែលទីនោះ​​ មានទូកតូច-ធំ នៅតម្រៀបគ្នារង់ចាំដឹកភ្លៀវទេសចរ និងដឹកទំនិញផ្សេងៗទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។ ទិដ្ឋភាពក្នុងភូមិមានភូមិចំនួន៤នៅលើទឹក និង១ភូមិទៀតនៅលើគោក។ ភូមិលើទឹកមានភូមិទី១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងរួមមាន៖ សេវាលក់ទំនិញហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាងលើកលែងតែគ្រឿងយន្តធំៗតែប៉ុណ្ណោះ៕

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ប្រាសាទកោះកេរ

image

ល្បែងទាញព្រ័ត្រកម្ពុជា