ខេត្តកំពត : កសិ-ទេសចរណ៍ចម្ការម្រេច
ក្រៅពីតំបន់ទេស ចរណ៍វប្បធម៌និងអេកូទេសចរណ៍ធម្មជាតិ ប្រទេសកម្ពុជាគឺនៅមានតំបន់កសិ-ទេសចរណ៍ ដែលកំពុងត្រូវបានយកចិត្តទុកដាក់ដើម្បីប្រើប្រាស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ថែមទៀត។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍។កសិ-ទេសចរណ៍ កំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីហើយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងច្រើនគួរអោយកត់ សម្គាល់ដូចជា ចម្ការម្រេច ស្រែអំបិល និងចម្ការទុរេននៅខេត្តកំពត, ចម្ការកាហ្វេនៅតំបន់ភូមិភាគឥសាន្ត។ ក្រៅពីនោះ គឺនៅមានតំបន់ចម្ការទំពាំងបាយជូរ នៅស្រុកបាណន ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជាដើម។បច្ចុប្បន្ននេះតំបន់កសិ-ទេសចរណ៍ខាងលើនេះកំពុងបង្ហាញសក្ដានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អោយទៅកាន់តំបន់នោះ ករណីដូចជា ភ្ញៀវទេសចរណ៍ដែលទៅកាន់ខេត្តបាត់ដំបង ភាគច្រើនតែងតែទៅមើលនិងកំសាន្តលេងនៅចម្ការទំពាំងបាយជូរនៅស្រុកបាណន និងស្រុករតនៈមណ្ឌល ខណៈដែលភ្ញៀវទៅលេងខេត្តកំពត ក៏តែងតែទៅទស្សនាចម្ការម្រេច និងស្រែអំបិល ដូចគ្នា ។តំបន់កសិទេសចរណ៍កំពុងតែមានសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះហើយទើបក្រសួងទេសចរណ៍បាននឹងកំពុងជំរុញអោយម្ចាស់កសិដ្ឋានទាំងអស់នោះរៀបចំអោយមានជាហេដ្ឋារចនាសម្ព័នបន្ថែមទៀត ដើម្បីបម្រើឲ្យវិស័យទេសចរណ៍។ លោកបន្តថា ប្រសិនបើម្ចាស់កសិដ្ឋានទាំងនោះរៀបចំហេដ្ឋារចនាសម្ព័នបានត្រឹមត្រូវនោះ ភ្ញៀវទេសចរណ៍នឹងទៅកាន់កសិដ្ឋានរបស់ពួកគេកាន់តែច្រើន ហើយពួកគេនឹងប្រមូលបានផលប្រយោជន៍បន្ដែមទៀតក្រៅពីកសិផលរបស់ពួកគេ។កន្លងមកនេះភ្ញៀវទេសចរសំខាន់ៗទាំងទេសអន្តរជាតិ បានទៅកាន់តំបន់កសិទេសចរណ៍កាន់តែច្រើនឡើងៗ ដោយបង្ហាញថាពួកគេពេញចិត្ត ឬចូលចិត្តការកំសាន្តនៅតាមតំបន់កសិទេសចរណ៍នៅកម្ពុជា។ ដូច្នេះយើងអាចនឹងទស្សន៍ទាយថា អនាគតខាងមុខតំបន់កសិទេសចរណ៍នឹងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ដ៏មានសក្ដានុពលមិនចាញ់តំបន់អេកូរទេសចរណ៍ធម្មជាតិនោះឡើយនៅពេលខាងមុខក្រសួងនឹងជំរុញនោតាមបណ្ដាខេត្តទាំងអស់រៀបចំអោយមានតំបន់កសិទេសចរណ៍ ព្រោះថាស្ទើរតែគ្រប់ខេត្តនៅកម្ពុជាយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតតំបន់កសិទេសចរណ៍នឹងរៀបចំអោយក្លាយទៅជាផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បង្កើតមុខរបរ បង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋបន្ថែមទៀត។្ញៀវចូល ទស្សនាចំការត្រូវបានរៀបចំជាក្រុម។មានអ្នកគ្រប់គ្រងភ្ញៀវចេញ-ចូល កត់ត្រា បានត្រឹមត្រូវ មិនចាំបាច់លក់សំបុត្រចូល ដែលនាំរំខានដល់ភ្ញៀវ។ការដាក់តាំងលក់ផលិតផល និងសេវាភេសជ្ជៈបានល្អ ប្រកបដោយវិជ្ជាជីវះ។ ៣) -ការផ្សព្វផ្សាយបានល្អ តាមរយះ website ផ្ទាល់។ ៤) – ភ្ញៀវភាគច្រើនជាភ្ញៀវអឺរ៉ុប ៦០% ជាបារាំង។ នៅខេត្តកំពត មានរមណីយដ្ឋាន កសិ-ទេសចរណ៍ចំការម្រេច មួយទៀត ក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដែលមានការគ្រប់គ្រងល្អស្រដៀងគ្នា។