ខេត្តព្រះសីហនុ : រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង

រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង គឺជារមណីយដ្ឋានមួយកន្លែងដែលកំពុង​ទាក់ទាញភ្ញៀវទេសចរយ៉ាងពុះកញ្ជ្រោលពីមួយថ្ងៃទៅមួយថ្ងៃ​។ វាមានចម្ងាយប្រមាណ ១៩០គីឡូម៉ែត្រ ពីវត្តភ្នំ ប្រមាណ ៥ម៉ោង។

-ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)

-ពីតានៃ រហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។

-ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រមណីយដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។

-ធ្វើដំណើរពី «រមណីយដ្ឋានពយយាយម៉ៅ» ទៅរមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។

នៅទីនោះមានខ្សាច់សក្បោសទឹករាក់ៗស្រួលលេង​ ទឹកសមុទ្រដូចគ្រីស្តាល់មិនចាញ់ស្រុកគេឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរគួរតែដឹងពីចំនុចសំខាន់ដូចខាងក្រោម

-ដើម្បីទៅដល់គោលដៅ ភ្ញៀវទេសចរត្រូវឆ្លងកាត់ភូមិស្រុក ដែល​ជា​ផ្លូវ​លំ មានគ្រលុកធំៗ កន្លែងខ្លះស្ទើរតែដាច់ផ្លូវផងដែរ

-នៅទីនោះ ពុំទាន់មានកន្លែងស្នាក់នៅ​​ទេ ប៉ុន្តែយើងអាចបោះតង់ដោយខ្លួនឯងបាន

-នៅទីនោះ ពុំទាន់មានលក់អាហារ និងភេសជ្ជៈនៅឡើយទេ ។ ភ្ញៀវទេសចរ គួរតែរៀបចំជាមុនដូចជា បាយ អាហារ ភេសជ្ជៈ (ទឺកក្រូច ទឹកសុទ្ធ) ទឹកកក ចង្ក្រានអាំងសាំង កន្ទេល-អង្គុយលេងដោយខ្លួនឯង ។ កន្ទេល​ បើទៅជួលនៅទីនោះមួយតម្លៃ ២ ម៉ឺនរៀល។

រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំងនេះ ស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយត្រូវធ្វើដំណើរ​តាម​ផ្លូវ​ចូល​ចំការដូង​ប្រេង ម៉ុងរិទ្ធី កែវផុស។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ឆ្នេរអូរត្រេះ

ខេត្តព្រះសីហនុ

Photo
កោះ​សង្សារ

ខេត្តព្រះសីហនុ

Photo
Sihanoukville Ream National Park

ខេត្តព្រះសីហនុ

Photo
ឆ្នេរ​ព្រែកចាក

ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា