ខេត្តព្រះសីហនុ : ឆ្នេរ​ព្រែកចាក

ឆ្នេរ​ព្រែកចាក​ ស្ថិតនៅ​ចុងផុត​នៃទី​ប្រជុំជន​លើដែនដី​អភិរក្ស​ឧទ្យានជាតិ​រាម ជាទីឋាន​ដ៏​ស្ងប់ស្ងាត់​រំលេច​នូវសម្រស់​ឆ្នេរខ្សាច់​ម៉ដ្ឋខៃ​លាតសន្ធឹង​វែងអន្លាយ​ស័ក្ដិសម​សម្រាប់​អ្នកប្រាថ្នា​ជីវិត​ឯកជន ទាំងការ​សម្រាក​លម្ហែ​ដ៏រ៉ូមែនទិក និង​ការបោះតង់ អាន​សៀវភៅ លើ​ឆ្នេរក្បែរ​ជើងភ្នំ។ ពីផ្លូវ​បំបែក​រង្វង់​មូល​ឧទ្យាន​ជាតិរាម ជាទី​ដែល​អ្នកដំណើរ​រមែង​ចូល​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ជាស្រេច ទើប​បន្ដដំណើរ​ឆ្លងកាត់​ព្រលាន​យន្ដហោះ​ឆ្ពោះទៅ​ឆ្នេរសមុទ្ររាម​ចម្ងាយ​ប្រមាណ ៩ គីឡូម៉ែត្រ ដែល​បង្ហាញ​ឲ្យឃើញ​នូវទេសភាព​ដើមដូង​តំណាង​ឆ្នេររាម​ដ៏ស្រស់ស្អាត បត់​ឆ្វេងតាម​រង្វង់មូល​ព្រះនារាយណ៍ ២ គីឡូម៉ែត្រ និង​បន្ដលើ​ផ្លូវលំ​ឆ្លងកាត់​ស្ពានឈើ ឯនាយ​ខាងស្ដាំ​ដៃ លោកអ្នក​នឹងបាន​ឃើញដើម​ដូងដុះ​ច្រូង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ ដែល​បង្ហាញថា​ជិតដល់​ឆ្នេរសមុទ្រ​ព្រែកចាក​ហើយ។ not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា