ខេត្តមណ្ឌលគិរី : ទឹកជ្រោះសែនមនោរម្យ

ទឹកជ្រោះសែនមនោរម្យ​មានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយ ៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅសងខាងផ្លូវមានដំណាំឧស្សាហកម្មជាច្រើនដូចជា​ កៅស៊ូ កាហ្វេ និង ស្វាយចន្ទី ជាដើម។ ទឹកជ្រោះសែនមនោរម្យ​ជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក ឬ ថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជិតទីរួមខេត្ត។ ទឹកជ្រោះនេះមានបីដំណាក់៖

ដំណាក់ទី១: កំពស់ទឹកធ្លាក់មានល្បឿនយឺត ដោយទឹកមានកំពស់ត្រឹមតែ មួយម៉ែត្រ និង មុខកាត់ ២ម៉ែត្រ។

ដំណាក់ទី២: ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សាដែលមានកំពស់ពី ៦ ទៅ ៧ម៉ែត្រ និង នៅរដូវប្រាំងទឹកមានកំពស់ពី៧ ទៅ៩ម៉ែត្រ និង មុខកាត់ពី៤ទៅ៥ម៉ែត្រ។ នៅ​ជាប់​មាត់ជ្រោះ​មាន​កន្លែង​ធំ​ទូលាយ​សំរាប់​អង្គុយ​សំរាក​កំសាន្ត​ដែល​សំបូរ​ទៅ​ដោយ​គុម្ពឬស្សីព្រេច។

ដំណាក់ទី៣: ស្ថិតនៅចំងាយ ១គីឡូម៉ែត្រពីដំណាក់ទី២ ដែលទឹកធ្លាក់មានកំពស់ ១,៥ម៉ែត្រប៉ណ្ណោះ។ តំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេ។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ភ្នំដោះក្រមុំ

ខេត្តមណ្ឌលគិរី

Photo
ភ្នំអណ្ដូងស្នេហ៍

ខេត្តមណ្ឌលគិរី

Photo
ទឹកធ្លាក់រម្យនា

ខេត្តមណ្ឌលគិរី

Photo
ទឹកជ្រោះប៊ូស្រា

ខេត្តមណ្ឌលគិរី

Photo
កោះពស់

ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា