ខេត្តតាកែវ : រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ កំពូលពេជ្រ

 រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ កំពូលពេជ្រ ៖ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកំពូលពេជ្យ រីសតដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ដើរទស្សនាកសិដ្ឋាន, ជិះទូក, ជិះទាទឹក, ជិះទូកកាយ៉ាក, ម្ហូប, លេងទឹកឬហែលទឹក, អាងហែលទឹក, ដើរលេងដោយថ្មើរជើង, គយគន់ថ្ងៃរះ, គយគន់ថ្ងៃលិច, កន្លែងគេង, រៀបចំអាហារដោយខ្លួនឯង, សួនកុមារឬកន្លែងលេងទង, ជិះក្តាររំអិល និងចំណុចផ្សេងៗទៀត។កំពូលពេជ្យ ឬអន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​។ រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោងសាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។ ជាពិសេសរមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ដែលមើលទៅគឺធម្មជាតិបៃតងនៅជុំវិញខ្លួនតែម្តង។ កំពូលពេជ្យ រីសត ឬក៏គេច្រើនហៅថា អន្លង់ភ្លៀវ រីសត មានទីតាំងស្ថិតនៅ ផ្លូវលេខ51 ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងមានចម្ងាយប្រហែល 54គីឡូម៉ែត្រ ពីវិមានឯករាជ្យ។

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ចាប៉ីដងវែង