របាំ​ព្រះ​រាជ​ទ្រព្យ

របាំ​ព្រះ​រាជ​ទ្រព្យ​ (អង់គ្លេស: Royal Ballet of Cambodia) គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។ ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា (Dance of Royal Wealth) ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។

ប្រវត្តិ នៃរបាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យកាល អាណាចក្រនគរភ្នំ ដែលកម្ពុជា បានទទួលអរិយធម៌ពី ប្រទេសឥណ្ឌា សំណង់ទីសក្ការៈជាច្រើនបានរីកដុះដាលពេញផ្ទៃប្រទេស ដែលសាងសង់ សម្រាប់ឧទ្ទិសថ្វាយដល់ ពួកទេវៈ ឬ ពួកទេវតា ការហូរចូលនូវអរិយធម៌ឥណ្ឌា មិនត្រឹមតែជាការជ្រួតជ្រាប ផ្នែក ភាសា សាសនា បដិមា សំណង់ និង ស្ថាប័ត្យកម្ម នោះទេ ថែមទាំងបញ្ជ្រាប ផ្នែកសិល្បៈរបាំផងដែរ ភស្តុតាង ដែលគេបានលើកឡើងថា របាំក្បាច់បុរាណខ្មែរ មានដើមកំណើតនៅ ស.វទី៣ នោះ គឺការកឃើញ នៅរូបចម្លាក់ស្រីរបាំ ធ្វើអំពីដីដុត ក្នុងបរិវេណ វត្តគំនូរស្ថិតនៅ ស្ថានីយ៍អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី K.557, K.600 ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នា អំពីការថ្វាយដង្វាយ នូវនាដការរបាំ ៧ នាក់ ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។ ភាពដូចគ្នា ទៅនិងការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណ របស់កម្ពុជាទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក មានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។យោងតាមកំណត់ត្រាសិលាចារឹក ប្រាសាទព្រះខ័ន ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ត្រូវនិង គ.សករាជ ១១៩១ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំ ក្រុងអង្គរធំ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ដែលសបញ្ចាក់ឱ្យឃើញថា ចក្រភពអង្គរមានភាពរីកចម្រើនយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈរបាំ ។ក្នុងនោះផងដែរ មានចម្លាក់អប្សារាជាង ១៥០០ចម្លាក់ សុទ្ធតែបានឆ្លាក់នូវក្បាច់ខុសគ្នា ដែលបង្ហាញជាអប្សរា​ច្រៀង និង​រាំ​យ៉ាង​ល្អិតល្អន់​ នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ដ៏ល្អប្រណិតក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលត្រូវបានគេជឿជាក់ថា ក្រុមរបាំអប្សារា ក្នុងរាជរបស់ព្រះអង្គអាចមានការសម្ដែង របាំអប្សរា ប្រមាណជា ៣០០០ នាក់ ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ