កិច្ចប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យារវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងទីភ្នាក់ងារទេសចរណ៍ឥណ្ឌា
កិច្ចប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យារវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងទីភ្នាក់ងារទេសចរណ៍ឥណ្ឌា ស្តីពីការលើកកម្ពស់ទីផ្សារទេសចរណ៍ព្រះពុទ្ធ ត្រូវបានរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមអគ្គរដ្ឋទូត និងមានការចូលរួមពីសមាជិកសមាគមទេសចរណ៍កម្ពុជា។ អង្គប្រជុំបានផ្តោតសំខាន់លើការភ្ជាប់ខ្សែទេសចរណ៍រវាងអង្គរ និង ពុទ្ធគាយា ក្រោមគំនិត “Angkor and Bodh Gaya – Sacred Journey” ដោយចាត់ទុកថាជាជំហានដំបូងក្នុងការជំរុញការបើកជើងហោះហើរត្រង់រវាងទីក្រុងបរិសុទ្ធទាំងពីរ។
ក្នុងឱកាសនៃកម្មវិធី កិច្ចប្រជុំតាមប្រពន្ធ័បច្ចេកវិទ្យារវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងទីភ្នាក់ងារទេសចរណ៍ឥណ្ឌា បានប្រារព្ធឡើងនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ភាគីទាំងពីរបានពិភាក្សាអំពីយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារទេសចរណ៍ព្រះពុទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា។ សមាជិកសមាគមទេសចរណ៍កម្ពុជា បានចែករំលែកមតិយោបល់ និងយោបល់ស្ថាបនាដ៏មានតម្លៃ ដើម្បីគាំទ្រការផ្សព្វផ្សាយទីផ្សារទេសចរណ៍ព្រះពុទ្ធនៅរដ្ឋ Bihar និងបង្កើនសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។