សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ

សមាគមទេសចរណ៍កម្ពុជា បានចូលរួមក្នុងពិធីស្វាគមន៍នាវាទេសចរណ៍ Diamond Princess បានប្រព្រឹត្តទៅដោយជោគជ័យ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ដោយនាវានេះបាននាំយកភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៥០ នាក់ មកកាន់ប្រទេសកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ការចូលចតដោយសុវត្ថិភាពនៃនាវាទេសចរណ៍ Diamond Princess គឺជាសញ្ញាវិជ្ជមានមួយ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរតាមផ្លូវសមុទ្រ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សុវត្ថិភាព សេវាកម្ម និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពដល់ភ្ញៀវទេសចរអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ក៏បានចូលរួមជំរុញការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងភាពកក់ក្តៅ ស្របតាមយុទ្ធសាស្ត្រ Visit Cambodia។

សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ
សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ
សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ
សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ
សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ
សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ
សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

បេតិកភណ្ឌជាតិ
ក្រមាខ្មែរ

ក្រមាខ្មែរ

ប្រាសាទកោះកេរ

ប្រាសាទកោះកេរ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង