កិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅឃុំកំពង់ភ្លុក

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធ នៅឃុំកំពង់ភ្លុក ដែលរួមមាន សហគមន៍ទេសចរណ៍ទូកធំ ទូកអុំតូច សហគមន៍នេសាទ មេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាអំពីការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ និងបង្កើនបទពិសោធន៍ទេសចរណ៍ឱ្យកាន់តែប្រសើរ។

ជាមួយគ្នានេះផងដែរ ភាគីទាំងអស់បានពិភាក្សាអំពីវិធីសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្អែកលើសក្តានុពលធនធានធម្មជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីធានាថាការអភិវឌ្ឍទេសចរណ៍មានភាពរឹងមាំ និងអាចបន្តបានរយៈពេលវែង។ កិច្ចប្រជុំនេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យឯកជន សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងធានាការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់កំពង់ភ្លុកឱ្យកាន់តែមានប្រសិទ្ធភាព។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ