សិក្ខាសាលាទេសចរណ៍ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»  ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍តាមដងទន្លេ បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ឱ្យកាន់តែមាននិរន្តរភាព។ ការចូលរួមរបស់ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងពង្រឹងភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ដែលមានសក្តានុពល និងមានសុវត្ថិភាព។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ