ខេត្តកំពង់ធំ : ទំនប់បង្ហៀរទឹកអូរមាន
ទំនប់បង្ហៀរទឹកអូរមាន ប្រព័ន្ធធារាសាស្ត្រអូរមាន កសាងដោយគម្រោងស្តារប្រព័ន្ធធារាសាស្ត្ររបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ ហើយបានប្រែក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍កែច្នៃ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តសប្បាយ។
រមណីយដ្ឋានទំន់បង្ហៀរទឹកអូរមាន មានទីតាំងស្ថិតនៅ ភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានចំងាយផ្លូវប្រមាណជា ៦០គីឡូម៉ែត្រពីទីរួមខេត្ត។ នៅ ទីនេះ ភ្ញៀវទេសចរនិយមមកអង្គុយលំហែរកាយ គយគន់ទេសភាព ព្រមទាំងងូតទឹកលេងកម្សាន្តយ៉ាងសប្បាយ។