ខេត្តពោធិ៍សាត់ : អូរសោម

អូរសោមជាឃុំមួយស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់​ការ​ទេស​​ចរណ៍​បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។ ពីអតីតកាលឃុំអូរសោមបើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅ​យ៉ាង​​ណាក្តី តែក៏មានជនជាតិដើមភាគតិចតាំងទីលំនៅ និងរស់នៅទីនោះ​តាំង​ពីយូរលង់ណាស់មកហើយ។ លុះក្រោយមកដោយសារដីតំបន់នោះមាន​អំណោយផលខ្ពស់សម្រាប់ការធ្វើចម្ការ ក៏មានប្រជាពលរដ្ឋពីតំបន់នានា ធ្វើចំណាកស្រុកទៅរស់នៅទីតាំងនោះផងដែរ។ ការរស់នៅរបស់ប្រជាពលរដ្ឋលើខ្នងភ្នំក្នុងឃុំអូរសោម ជួបការលំបាកជា​ខ្លាំង ព្រោះអត់មានផ្លូវសម្រាប់ធ្វើដំណើរ គ្មានបណ្តាញទឹក គ្មានអគ្គិសនី គ្មាន​សាលា​រៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការរស់នៅ​ដទៃ​ទៀត។ ឃុំអូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់មួយ ដែលអមដោយជួរភ្នំ ព្រៃព្រឹក្សា និង​ទឹក​ជ្រកជាដើម ជាអំណោយផលខ្ពស់សម្រាប់អ្នកទេសចរចង់ផ្សារភ្ជាប់ជីវិត​នឹង​ធម្មជាតិ។ អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយ​សមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់​អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។

ការស្រូបទាញបានអ្នកទេសចរ និងសម្រួលដល់ការរកទីផ្សារសម្រាប់​កសិផល​ក្រោយមានផ្លូវជាតិលេខ១០ ក៏បានជួយកែប្រែជីវភាពរបស់ប្រជាពល​រដ្ឋ​នៅ​ឃុំអូរសោម ឱ្យបានល្អប្រសើរជាងមុនផងដែរ។ឃុំអូរសោមមិនតែរីកមុខរីកមាត់ជាមួយផ្លូវជាតិលេខ១០ប៉ុណ្ណោះទេ ប៉ុន្តែតាម​រយៈប្រែក្លាយអូរសោមឱ្យកាន់តែស្រស់បំព្រងនោះ អាជ្ញាធរក៏បានតបណ្តាញ​អគ្គិសនី រៀបចំប្រព័ន្ធទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានដូចជា​ផ្លូវ​​បេតុងជាដើម សម្រាប់សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់សេវា​ស្នាក់នៅ​​ដល់អ្នកទេសចរ។សមិទ្ធផលកើតមានជាក់ស្តែងលើទឹកដីនៃខេត្តពោធិ៍សាត់ទាំងផ្លូវជាតិលេខ​៥៥ និងផ្លូវជាតិលេខ១០ ក៏ដូចជាសមិទ្ធផលជាច្រើនទៀត កើតមានក្រោម​ការ​ដឹកនាំរបស់បក្សប្រជាជនកម្ពុជានេះ បាននាំឱ្យប្រជាពលរដ្ឋក្នុងខេត្តពោធិ៍​សាត់ពេញចិត្ត និងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា។ ពួកគេរំពឹងថា វត្ត​មាន​​បក្សប្រជាជនកម្ពុជាលើនាវាកម្ពុជា នឹងបន្តធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន និងរុងរឿង៕

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

គុនល្បុក្កតោខ្មែរ

image

ចាប៉ីដងវែង