ខេត្តសៀមរាប : អង្គរអាយ

អង្គរអាយ - Angkor Eye ជាកន្លែងដើរលេង កន្រ្តកយក្សដ៏ពេញនិយមមួយកន្លែងនៃទឹកដីខេត្តសៀមរាប។ វាមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីក្រុងសៀមរាប ធ្វើដំណើរប្រហែល១០នាទី។

នៅទីនេះ មានកន្រ្តកយក្សដ៏ធំជាងគេនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣នៅក្នុងតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចអោយអ្នកជិះទស្សនាទេសភាពខេត្តសៀមរាបបាន ៣៦០ ដឺក្រេ និងអាចមើលឃើញថ្ងៃលិចយ៉ាងស្រស់ស្អាតផងដែរ។​ ក្នុងមួយកន្រ្តកគឺអាចជិះបាន ៤នាក់ ក្នុងរយៈពេល​១៨នាទីក្នុងមួយជុំ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែបំពាក់ដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់ របស់ប្រទេសជប៉ុន ។

កន្រ្តកយក្សមួយនេះបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់។ ចំពោះតម្លៃវិញ គឺភ្ញៀវជាតិ តម្លៃ ៥ដុល្លារសម្រាប់មនុស្សធំ កុមារអាយុក្រោម ១២ឆ្នាំ គឺ ២.៥០ ដុល្លារ ហើយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៣ឆ្នាំ។ សម្រាប់ភ្ញៀវអន្តរជាតិ គឺតម្លៃ១២ដុល្លារ។

អង្គរអាយ - Angkor Eye នេះស្ថិតនៅខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌កម្ពុជា តាមបណ្តោយផ្លូវទៅព្រលានយន្តហោះលេខ៦ ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ប្រាសាទតាកែវ

ខេត្តសៀមរាប

Photo
ប្រាសាទព្រះខ័ន

ខេត្តសៀមរាប

Photo
ប្រាសាទបាយ័ន

ខេត្តសៀមរាប

Photo
ប្រាសាទបាគង

ខេត្តសៀមរាប

Photo
ប្រាសាទប្រែរូប

ខេត្តសៀមរាប

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា