ខេត្តសៀមរាប : ប្រាសាទតាកែវ

 ប្រាសាទតាកែវ នាំឱ្យយើងអាចសន្និដ្ឋានដំបូងថា ជាកូនប្រាសាទតូចមួយ ដែលនៅឆ្ងាយ។ ប៉ុន្តែ ប្រាសាទតាកែវ ជាប្រាសាទដ៏ធំសម្បើមមួយ ដែលត្រូវបានកសាងនៅចុងសតវត្សរ៍ទី១០ ឬដើមសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះ មានទំហំធំ និងខ្ពស់ខ្លាំង ហើយមានដំថ្មធំ ដែលត្រូវបានគេចាត់ទុកថា «ប្រាសាទសង់មិនរួចរាល់»។ប្រាសាទតាកែវ មានចម្ងាយប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ ពីខ្លោងទ្វារជ័យក្រុងអង្គរធំ។ ដើម្បីទៅដល់ប្រាសាទតាកែវ ទេសចរត្រូវធ្វើដំណើរចេញពីខ្លោងទ្វារជ័យ រួចឆ្លងកាត់ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ។ ទេសចរ ត្រូវបន្តដំណើរឆ្លងកាត់ស្ពានមួយ រួចមកដល់កន្លែងចតរថយន្តនៅខាងស្ដាំដៃ។ ទេសចរ អាចដើរចូលទស្សនាប្រាសាទតាកែវ ដែលនៅចម្ងាយជាង៣០០ម៉ែត្រពីចំណតឡានប៉ុណ្ណោះ។ ដើរឆ្លងកាត់ព្រៃព្រឹក្សាមួយសន្ទុះ ទេសចរ នឹងប្លែកអារម្មណ៍ ព្រោះទម្រង់ប្រាសាទភ្នំដ៏ធំ៥ជាន់មួយនៅក្នុងព្រៃ ហើយមិនសូវល្បីល្បាញនោះទេ។ ប្រាសាទនេះ មានកម្ពស់២២ម៉ែត្រ ដែលមានកំពូលចំនួន៥។ ប្រាសាទនេះ ត្រូវបានបុរាណវិទូ ចាត់ទុកថា ជាប្រាសាទដ៏អស្ចារ្យមួយ ដែលត្រូវបានសាងសង់ដោយយកចិត្តទុកដាក់បំផុត ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយនោះ ប្រាសាទនេះ មិនត្រូវបានសង់រួចរាល់ជាស្ថាពរនោះទេ។ អ្នកជំនាញបុរាណវិទ្យា មិនអាចបញ្ជាក់ពីមូលហេតុនៃការសាងសង់មិនរួចរាល់នេះទេ។ ប្រាសាទមុនៗ មានរាង៤ជ្រុងស្មើ ហើយមានផ្លូវចូលតែមួយនៅទិសខាងកើត ប៉ុន្តែប្រាសាទតាកែវ មានរាង៤ជ្រុងទ្រវែង ហើយមានផ្លូវចូលទាំង៤ទិស។ ប្រាង្គប្រាសាទ មានរាង៤ជ្រុងទ្រវែងបែបនេះ បានលេចរូបរៀងកាន់តែច្រើន ក្រោយវត្តមានរបស់ប្រាសាទតាកែវ។ បើតាមផ្ទាំងព័ត៌មាន ថែវប្រាសាទ លេចចេញជាលើកដំបូងនៅប្រាសាទតាកែវនេះ។ មួយរយៈក្រោយមក ថែវត្រូវបានបាត់រូបរាងពីប្រាសាទនៃរជ្ជកាលព្រះបាទមហាក្សត្រក្រោយៗ។ ប៉ុន្តែក្រោយមក ថែវមានឡើងវិញនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ 

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ភ្នំគូលែន

ខេត្តសៀមរាប

Photo
ប្រាសាទអង្គរ

ខេត្តសៀមរាប

Photo
ប្រាសាទបាគង

ខេត្តសៀមរាប

Photo
ពន្លឺអង្គរ

ខេត្តសៀមរាប

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា