ខេត្តក្រចេះ : រមណីយដ្ឋានវត្តវិហារសសរ១០០

វត្តសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។វត្តនេះស្ថិតនៅស្រុកសំបូរ ចំងាយប្រហែល៣៦គ.ម​ខាងជើងទីរួមខេត្តក្រចេះ។ វត្តសរសរ១០០​ត្រូវបានសាងសង់ឡើង​នៅចំទីតាំង​របស់រាជវាំង​នគរសម្ភបុរៈ នៃអាណាចក្រចេនឡា។ នៅក្នុងវត្ដមានព្រះវិហារពុទ្ធសាសនា​ចំនួន៤​បែរមុខទៅរកទិសទាំង៤គឺ៖


         វិហារឡាវ បែរមុខទៅទិសខាងលិច

         វិហារសសរ១០០ បែរមុខទៅទិសខាងជើង

         វិហារគោកកើត បែរមុខទៅទិសខាងកើត

         វិហារគោក បែរមុខទៅទិសខាងត្បូង (ព្រះវិហារនេះនៅសល់តែគ្រឹះ​និងស្លាកស្នាមប៉ុណ្ណោះ)

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ចាប៉ីដងវែង