ខេត្តក្រចេះ : សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប

សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ​សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជា​​ប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។


សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប | ខេត្តក្រចេះ

ព្រឹត្តិការណ៍

បេតិកភណ្ឌជាតិ
ឧទ្យានបុរាណវិទ្យាអង្គរ

ឧទ្យានបុរាណវិទ្យាអង្គរ

ក្រមាខ្មែរ

ក្រមាខ្មែរ

របាំ​ព្រះ​រាជ​ទ្រព្យ

របាំ​ព្រះ​រាជ​ទ្រព្យ