ខេត្តតាកែវ : ទន្លេបាទី
រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ទន្លេបាទី ៖ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក ម្ហូប និងចំណុចផ្សេងៗទៀត។ ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយមានតូបតូចធំប្រក់ស្បូវ និងស្លឹកត្នោតជាច្រើនសង់លើផ្ទៃទឹកគួរឲ្យចង់សម្រាកកម្សាន្ត ហើយអ្វីដែលអ្នកធ្វើដំណើរមិនភ្លេច គឺការទទួលទានអាហារស្រុកស្រែដ៏មានឱជារសប្រចាំតំបន់ទៀតផង។ ទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ~46km ពីវិមានឯករាជ្យ។