ខេត្តបន្ទាយមានជ័យ : ភ្នំបាក់ និងភ្នំជញ្ជាំង
ភ្នំបាក់ និងភ្នំជញ្ជាំងស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំ និងតំបន់វប្បធម៌ឬប្រពៃណី។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានភ្នំបាក់ និងភ្នំជញ្ជាំងដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ទស្សនាវត្ត និងចំណុចផ្សេងៗទៀត។ភ្នំបាក់ និង ភ្នំជញ្ជាំង ជារមណីដ្ឋានធម្មជាតិ និង វប្បធម៌មួយ ដ៏ស្រស់ត្រកាល និងជាកន្លែងកំសាន្តមួយ ដែលមានភ្នំពីរ នៅជិតគ្នា ដែលមើលទៅមានរូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មានថ្មធំៗ ជាច្រើនបញ្ឈរ ដូចជាជញ្ជាំង ពោរពេញដោយ បរិយាកាស និង ទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅចន្លោះភ្នំ មានកន្លែងដ៏ស្រស់ស្អាតមួយ សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសំរាកកំសាន្ត។ជាពិសេស នៅជើងភ្នំ មានត្រពាំងធំមួយ មានទំហំ ១០ម៉ែត្រការ៉េ ជម្រៅ ១២ម៉ែត្រ និង
រូបចម្លាក់ថ្មបុរាណជាច្រើន បានធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុន
មកម្ល៉េះ។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានភ្នំបាក់ និងភ្នំជញ្ជាំង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានភ្នំបាក់ និងភ្នំជញ្ជាំង គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានភ្នំបាក់ និងភ្នំជញ្ជាំងពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានភ្នំបាក់ និងភ្នំជញ្ជាំងពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។មានទីតាំងស្ថិតនៅ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រហែល ~4km ពីរង្វង់មូលក្រុងសិរីសោភ័ណ។
-វត្តគីរីវង្សក្សេមក្សាន្ត (ហៅវត្តភ្នំបាក់) ស្ថិតនៅភូមិទឺកថ្លា ឃុំទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានចង្ងាយផ្លូវ៤គីឡូម៉ែតពីទីរួមខេ្តត តំបន់រមណីយដ្ឋានទេសចរណ៍វត្តភ្នំបាក់នេះ មានទេសភាពល្អស្អាតនៅពេលដែលយើងឡើងទៅមើលពីលើកំពូលភ្នំ ដែលអាចមើលថ្ងៃលិចនៅទិលខាងលិច និងអាចមើលឃើញក្រុងសិរីសោភ័ណពីលើទាំងមូលបានផងដែរ ជាពិសេសក៏មានល្អាងដែលអាចឲ្យភ្ញៀវទេសចរចូលលែងកម្សាន្តបានប្រកបដោយសុវត្តិភាព និងសេក្តីសប្បាយរីករាយ ។
-វត្តដុឌ្ឌបព្វតាភ្នំជញ្ជាំង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ដែលមានចំងាយប្រមាណជា៣គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាល្អាងភ្នំ ទេសភាពព្រៃភ្នំ។ ភ្ញៀវទេសចរអាចទស្សនាល្អាងភ្នំ ទស្សនាទេសភាពព្រៃភ្នំ។