ខេត្តកំពត : ទឹកធ្លាក់តាដា
ទឹកធ្លាក់តាដា មានទីតាំងស្ថិតនៅ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូរ ខេត្តកំពត ដែលមានចម្ងាយ ១៧គីឡូរម៉ែត្រពីទីរួមខេត្ត។ តាមផ្លូវទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរអាចលំហែអារម្មណ៍ គយគន់សម្រស់ព្រៃភ្នំក្រាស់ ចម្ការទុរេន ចម្ការចេក ចម្ការទឹកដោះគោ រួមទាំងដំណាំជាច្រើនមុខទៀត។ ភ្ញៀវទេសចរត្រូវចំណាយពេល ប្រមាណ១៥នាទី ទៅ ២០នាទី ដើម្បីឡើងទៅដល់ទឹកធ្លាក់តាដា ដែលមានទេសភាពធម្មជាតិព្រៃភ្នំយ៉ាងស្រស់ត្រកាល លាយឡំជាមួយសំឡេងទឹកធ្លាក់ពីលើភ្នំ មកប៉ះជាមួយផ្ទាំងថ្ម គួរឲ្យចង់ងូតទឹិកលេងកម្សាន្ត។ទឹកធ្លាក់តាដាសច្ចំ ជារមណីយដ្ឋានមួយស្ថិតនៅក្នុងខេត្តកំពត បានទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើននាថ្ងៃឈប់សម្រាក។ រមណីយដ្ឋានទឹកធ្លាក់តាដាសច្ចំនេះ មានទេសភាពស្រស់ស្អាត អមដោយព្រៃឈើ និងទឹកធ្លាក់ដ៏ត្រជាក់។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចងូតទឹកលេងកម្សាន្តនៅក្នុងរមណីយដ្ឋាននេះ ដែលមានទឹកធ្លាក់ពីភ្នំយ៉ាងត្រជាក់។