ខេត្តកោះកុង : ឆ្នេរផ្កាយ៧
កោះកុង៖ សម្រស់ខ្សាច់សក្បុស ឆ្នេរដ៏វែងអន្លាយ ទឹកខៀវស្រងាត់ និងទិដ្ឋភាពកោះតូចធំពណ៌បៃតងខ្ចីនៅជុំវិញរមណីយដ្ឋានឆ្នេរផ្កាយប្រាំពីរ គឺជាកន្លែងលម្ហែបែបធម្មជាតិដ៏ល្អសម្រាប់អ្នកទេសចរ កំពុងតែទាក់ទាញភ្ញៀវទេសចរច្រើនណាស់ ។ ក្រៅពីទស្សនាទិដ្ឋភាពឆ្នេរ ភ្ញៀវទេសចរ ក៏អាចស្ទូចត្រី និងជិះទូកមើលកោះនៅក្បែរឆ្នេរនេះផងដែរ។ ឆ្នេរសមុទ្រភាគនិរតីមួយនេះ មានទីតាំងស្ថិតនៅភូមិកុកហៅ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។