ខេត្តកោះកុង : អូរទឹកវេទ
អូរទឹកវេទ ! ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង សូមស្វាគមន៍ ! តាមពិតកម្ពុជាសំបូរតំបន់ទេសចរណ៍ធម្មជាតិ ស្រស់ស្អាត ជាទីគាប់ចិត្តបំផុត។
រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ៖ អូរទឹកវេទ ជាទឹកធ្លាក់ធម្មជាតិស្ថិតក្នុតំបន់ជីផាត ដើម្បីទៅកាន់ទីនោះ លោកអ្នកត្រូវធ្វើដំណើរឆ្លងកាន់សហគមន៍អេកូទេសចរណ៍ជីផាត ដែលមានចម្ងាយប្រហែល ១២៥គ.ម ពីក្រុងខេមរភូមិន្ទ និងប្រហែល ២១០គ.ម ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ និង៤៨ (ផ្លូវគ្រួសក្រហម ១៧គ.ម) ។