ខេត្តកោះកុង : ទឹកធ្លាក់តាតៃ
ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ។ នៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ចំងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ48 ។ ដែលមានប្រជាជន ប្រមាណ ៨៤ គ្រូសាររស់នៅទីនោះ ហើយពួកគេ ប្រកបមុខរបរជា អ្នកនេសាទ នឹងការប្រមាញ់។ទឹកមានពីរដំណាក់ ដោយដំណាក់ទី១ មានកំពស់ ៥ ទៅ ៦ ម៉ែត្រ នឹងដំណាក់ទី២ មានកំពស់ ១២ ទៅ១៥ ម៉ែត្រ។ ទឹកធ្លាក់តាតៃ ត្រូវបានគេ អភិវឌ្ឍន៍អោយមានសោភ័ណ្ឌភាព សំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនអាចនឹងមើលរំលងនៅពេលមកកំសាន្តក្នុងខេត្តកោះកុង។ ទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ បានឆក់នូវភាពស្មុគស្មាញ និងរំសាយអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធលាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ។