ខេត្តកោះកុង : កោះ​ស្ដេច

កោះ​ស្ដេច​ គឺជា កោះ​ធម្មជាតិ​មួយ ឋិត​នៅ​ក្នុង​​ភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុក​គីរីសាគរ ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​មាន​​ចម្ងាយ​ប្រមាណ​ជាង ៨១ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កោះកុង។ កោះ​ស្ដេច​ មាន​ចំងាយ​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​ជា​ពីរ​ដំណាក់​កាល​ គឺ​ផ្លូវ​គោក និង ​ផ្លូវ​ទឹក​ ដោយ​ជិះ​អូប័រ​ (ទូក​តូច​ដែល​មាន​ល្បឿន​លឿន)។ រមណីយដ្ឋាន​កោះស្ដេច មាន​ឆ្នេរ​ខ្សាច់ស​​ស្អាត មាន​ផ្ទះ​សំណាក់​ និង ទេសភាព​ស្រស់​ស្អាត​សម្រាប់​លំហែលំហើយ​ ព្រោះ​មាន​កោះ​ជាច្រើន​នៅ​ជុំ​វិញ និង ព្រៃ​ធម្មជាតិ។ទន្ទឹមគ្នា​នេះ​ ភ្ញៀវ​ទេសចរ​​អាច​ជួល​ទូក​ជិះ​ទៅ​ស្ទូច​ត្រី​ មុជ​ទឹក​សមុទ្រ​ មើល​ផ្កា​ថ្ម និង​ ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ ព្រម​ទាំង​មាន​​ទូក​យន្ត​សម្រាប់​ដឹក​អ្នក​ទេសចរ​ជាតិ និង អន្តរជាតិ ពី​កោះ​ស្ដេច​ទៅ​ទស្សនា​​តំបន់​កោះ​នានា ឋិត​នៅ​ប្រជុំ​កោះ​ក្បែរ​ៗ​នោះ​ទៀត​ផង។ មួយ​វិញ​ទៀត​ នៅ​រមណីយដ្ឋាន​ កោះស្ដេច​ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ ក៏​អាច​មើល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ដែល​ជាទី​កម្សាន្ត​ បំបាត់​ទុក្ខ​កង្វល់​របស់​ប្រិយមិត្ត​ បន្ទាប់​ពី​បំពេញ​ការងារ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​សប្ដាហ៍​កន្លង​មក​។ក្រោម​ការ​បណ្តាក់ទុន​វិនិយោគ និង​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ចិន «​យូ​ញៀន គ្រុប​» ( UNION GROUP ) កោះ​ស្តេច​ស្ថិត​នៅ​ស្រុក​គិរី​សាគរ ខេត្តកោះកុង នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​លំហ​សមុទ្រ ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។ កោះ​ស្តេច​ត្រូវ​ក្រុមហ៊ុន​វិនិយោគ UNION GROUP ដាក់​ទុន​វិ​និយោគ​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទំនើប និង​មាន​ភាព​ល្បីល្បាញ​នៅ​កម្ពុជា គួប​ផ្សំ​ទៅ​នឹង​ការ​អភិវឌ្ឍ​ច្រក​សេដ្ឋកិច្ច​ដឹក​ជញ្ជូន​ខ្នាត​អន្តរជាតិ​ដ៏​ធំ​ភ្លា​ប់​ទៅ​នឹង​ពិភពលោក។តំបន់​កោះ​សេ្ត​ច គឺជា​ច្រក​ល្បីល្បាញ​ឈ្មួញ​រកស៊ី​នាំ​ទំនិញគេចពន្ធ​ពី​លំហ​សមុទ្រ​ចូល​កម្ពុជា​យ៉ាង​សន្ធឹកសន្ធាប់ តែ​ឥឡូវនេះ​តំបន់​កោះ​ស្តេច​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍ​មួយ​មាន​តម្លាភាព។ តំបន់​កោះ​ស្តេច​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍន៍​ក្នុង​សភាព​លាក់ខ្លួន ស្ទើរតែ​មាន​មនុស្ស​តិច​ណាស់​បានឃើញ​ការ​អភិវឌ្ឍ​នៅ​ទីនោះ ។ ទោះជា​យ៉ាងណា​ក្តី ការ​អភិវឌ្ឍ​តំបន់​កោះ​ស្តេច​បាន​លេចឮ​ដល់​កាសែត​នៅ​អឺ​រ៉ឺ​ប និង​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​រួច​ជា​ស្រេច​ទៅ​ហើយ ៕

not found

អត្ថបទ​ដែល​ទាក់ទង

Photo
កោះស្រឡៅ

ខេត្តកោះកុង

Photo
ឆ្នេរផ្កាយ៧

ខេត្តកោះកុង

Photo
ព្រៃកោងកាង

ខេត្តកោះកុង

Photo
កោះកុងក្រៅ

ខេត្តកោះកុង

Photo
ទឹកធ្លាក់តាតៃ

ខេត្តកោះកុង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ