ខេត្តក្រចេះ : រមណីយដ្ឋានភ្នំសំបុក
រមណីយដ្ឋានភ្នំសំបុក៖ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ ចម្ងាយ ១០គ.ម តាមផ្លូវខេត្តលេខ៣៧៧ ទៅស្ទឹងត្រែង ស្ថិតនៅ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ភ្នំសំបុក ជាកូនភ្នំតូចមួយមានកំពស់ប្រមាណ ៧០ម ស្ថិតនៅ ២០០ម ខាងកើតផ្លូវ ។ មានផ្លូវតូចមួយក្រាលក្រួសក្រហម បែកខាងស្ដាំដៃ ចូលទៅដល់ជើងភ្នំ ។ទីភ្នំដុះទៅដោយរុក្ខជាតិជាច្រើនប្រភេទ ដែលមានវាយឈ្មោះវិឡាសាស្រ្ត នៃប្រភេទរុក្ខជាតិនីមួយៗ ភ្ជាប់ទៅនឹងដើម។ ទីភ្នំមាន៣ថ្នាក់នឹងមានជណ្ដើរថ្មឡើង៣ជាន់។ ភ្ញៀវអាចឡើងទៅដល់ជាន់ទី១តាមជណ្ដើថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន។ នៅលើភ្នំមានកូនវិហារ កុដិ និងតូបជាច្រើនដែលជាទីស្នាក់នៅរបស់ ព្រះសង្ឃ និង តាជី យាយជី។ ជាន់នីមួយៗមានផ្លូវព័ទជុំវិញ និងមានបង់សម្រាប់ភ្ញៀវអង្គុយយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និងគយគន់ទិដ្ឋភាពស្រែចម្ការភូមិអ្នកស្រុក និងទន្លេមេគង្គ ។