ខេត្តតាកែវ : រមណីយដ្ឋាន​ទេសចរណ៍ និង​ធម្មជាតិ ជ្រោះ​ផ្អោក

រមណីយដ្ឋាន​ទេសចរណ៍ និង​ធម្មជាតិ ជ្រោះ​ផ្អោក ៖ ស្រុកគីរីវង់ ខេត្តតាកែវ មាន​រមណីយដ្ឋាន​មួយ​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ គឺ​ ទឹកជ្រោះ​ផ្អោ មាន​ប្រវែង​ប្រមាណ​ជា ១ ០០០ ម៉ែត្រ និង ទទឹង​ ២ ម៉ែត្រ ដែល​ហូរ​​ពី លើ​ភ្នំ ហើយ​កាត់​ថ្មដា​តូច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ សម្បូរ​ត្បូង​មាន​តម្លៃព្រោះ​នៅ​ទី​នោះមាន​ទឹក​ធ្លាក់ និង​សម្បូរ​ត្បូង​មាន​តម្លៃ។ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តទឹក​ធ្លាក់​ នៃ​ទឹក​ជ្រោះផ្អោក​មាន​ប្រវែង ១ ០០០ម៉ែត្រ ​និង​ទទឹង ២ម៉ែត្រ ដែល​ហូរ​ធ្លាក់​ពី​លើភ្នំ​មក​នោះ គឺ​ភ្ញៀវ​អាច​រក​ទិញ​ត្បូង​មាន​តម្លៃ​​ជាច្រើន​។នៅ​មុន​ទឹក​ជ្រោះ​ផ្អោក​ក្លាយ​ជា​រមណីយដ្ឋាន​ពេញ​និយម​ គឺ​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ នៅ​ទី​នេះ គឺជា​ទីតាំង​សំខាន់​ដែល​មាន​ប្រជាជន​ជាច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ។ ប៉ុន្តែ បច្ចុប្បន្ន​ត្បូង​នៅ​កន្លែង​ដែល​ប្រជាជន​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​បាន​ខ្សត់ខ្សោយ​ហើយ តែ​នៅ​មាន​អ្នក​រក​ត្បូង​នៅ​លើ​កំពូល​ភ្នំ និង ព្រៃជ្រៅ មក​ដល់​សព្វថ្ងៃ។​ ទឹកជ្រោះ​ផ្អោក​គីរីវង់ ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ​​ក្នុង​ខេត្ត​តាកែវ។

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ចាប៉ីដងវែង