តំណាងប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ធ្វើបទបង្ហាញក្រោមប្រធានបទ «ទេសចរណ៍កម្ពុជា និងការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ»
លោកជំទាវ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) មានកិត្តិយសតំណាងឱ្យ CATA ធ្វើបទបង្ហាញក្រោមប្រធានបទ «ទេសចរណ៍កម្ពុជា និងការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ (By Air • By Land • By Sea)»។
ក្នុងបទបង្ហាញនេះ លោកជំទាវបានបង្ហាញពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ជាច្រកទ្វារទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគពីប្រទេសចិនមកកាន់កម្ពុជាកាន់តែច្រើន។
សូមស្វាគមន៍មកកាន់កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ! រួមគ្នាពង្រឹងការតភ្ជាប់ រួមគ្នាកសាងភាពជាដៃគូ និងរួមគ្នានាំពិភពលោកមកកាន់កម្ពុជា។