សមាគមទេសចរណ៍កម្ពុជា ចូលរួមពិធី “ឆ្នាំទេសចរណ៍កម្ពុជា-ចិន – Qingdao Night”
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារ និងសមាជិកសមាគមទេសចរណ៍កម្ពុជា បានចូលរួមពិធី “ឆ្នាំទេសចរណ៍កម្ពុជា-ចិន – Qingdao Night” ដើម្បីចែករំលែកវប្បធម៍នៅសណ្ឋាគារ Raffles Le Royal។ យប់នេះបង្ហាញពីទំនាក់ទំនងវប្បធម៌ដ៏រឹងមាំរវាងកម្ពុជា និងចិន តាមរយៈតន្ត្រី រាំ និងភាពក្ដីរំភើបក្នុងការទទួលស្វាគមន៍។ CATA មានមោទនភាពចូលរួមក្នុងព្រឹត្តិការណ៍ដែលជំរុញមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។