ខេត្តបាត់ដំបង : ឡូរីលើផ្លូវរថភ្លើង

បើនិយាយពីឡូរីចាស់ ប្រាកដណាស់ថាមានភ្ញៀវទេសចរណ៍ជាច្រើនបានស្គាល់រួចមកហើយថាឡូរីនេះគឺរត់នៅលើផ្លូវរថភ្លើងដែលមានស្រាប់ ហើយមានប្រជាពលរដ្ឋដែលរស់នៅទីនោះ (អ្នកភូមិ) ជាអ្នកបើកបរស្រាប់។ ការជិះឡូរីចាស់នេះគឺមានការឆ្លងកាត់វាលស្រែដ៏ល្វឹងល្វើយ អូរ និងផ្ទះអ្នកភូមិ ហើយទេសភាពក៏កាន់តែពិសេសបើបានជិះនៅពេលថ្ងៃអាទិត្យលិច។ បទពិសោធន៍ដែលសប្បាយមួយទៀតនោះគឺនៅពេលដែលមានឡូរី ២រត់បញ្ច្រាស់ទិសគ្នា គឺមានឡូរីម្ខាងត្រូវលើកចេញពីផ្លូវដែកសម្រាប់ឡូរីម្ខាងទៀតធ្វើដំណើរទៅមុខ ដោយជាទូទៅគេរាប់ថាឡូរីម្ខាងណាមានចំនួនតិចជាង គឺឡូរីខាងនោះត្រូវលើកចេញពីផ្លូវដែក។ សម្រាប់ឡូរីចាស់វាបានផ្តល់បទពិសោធន៍ថ្មីមួយជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលគាត់បានឃើញពីទេសភាពស្រុកស្រែរបស់ខេត្តបាត់ដំបង។សម្រាប់ឡូរីថ្មីវិញ វាក៏មានភាពល្អម្យ៉ាងសម្រាប់ប្រជាជនខ្មែរយើងដែលមិនធ្លាប់បានទៅធ្វើដំណើរកំសាន្តទៅណាឆ្ងាយៗ អាចមកលេងនៅទីនេះបាន ជាពិសេសគឺការមកកំសាន្តជាលក្ខណៈក្រុមគ្រួសារ។ ការរៀបចំល្អ មានភោជនីយដ្ឋាន ទេសភាពជើងភ្នំបាណន់ ហើយនិងសួនផ្កានៅត្រើយមួយចំហៀងទៀតដែលគេឈប់អោយយើងសម្រាកកំសាន្ត និងថតរូបលេង។ រីឯបទពិសោធន៍ក្នុងការលើកឡូរីនោះគឺអត់មានដូចឡូរីចាស់ទេ ព្រោះគេសាងសង់ផ្លូវដែកមកស្រាប់២ខ្សែសម្រាប់ទៅ និងមកវិញដោយមិនចាំបាច់មានការលើកបញ្ជៀសគ្នា។និយាយរួមទៅខ្ញុំគិតថាមានទាំង២នេះគឺល្អសម្រាប់ភ្ញៀវទេសចរណ៍ដែលបានលេងនៅខេត្តបាត់ដំបងទាំងភ្ញៀវទេសចរណ៍ក្នុង និងក្រៅស្រុក ដែលពួកគាត់មានជម្រើសក្នុងការជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់គាត់។ កាលដើមឡើយឡូរីដែលរត់លើផ្លូវរថភ្លើង គឺទិសដៅដែលភ្ញៀវទេសចរមកជិះកំសាន្ត ចាប់ពីស្ថានីយ៍អូរដំបង ទៅកាន់ស្ថានីយ៍អូស្រឡៅ ដោយកាលណោះ មិនទាន់មានផ្លូវហាយវេរឆ្លងកាត់ ដូច្នេះហើយអ្នកបើកបរឡូរី ក៏បានធ្វើដំណើរទៅមកដោយសុវត្ថិភាព។ លុះនៅប៉ុន្មានឆ្នាំក្រោយមកនេះ ផ្លូវហាយវ៉េដែលជាផ្លូវវាងក្រុង បានស្ថាបនារួចរាល់។ ដោយមានការឆ្លងកាត់ផ្លូវរថភ្លើងផងនោះធ្វើឲ្យសមាគមឡូរីលែងហ៊ានបើកបរដឹកនាំភ្ញៀវបន្តទៅទៀតដោយសារតែខ្លាចមានគ្រោះថ្នាក់នៅពេលដែល ឡូរី ឆ្លងកាត់ផ្លូវ ហាយវ៉េ ដូច្នេះហើយទើបឡូរីទាំងអស់ បាននាំគ្នាលើកទីតាំងមកឈរជើងនៅចំណុចស្ថានីយ៍អូស្រឡៅវិញម្ដង ដោយក្នុងទិសដៅទឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលចិត្តជិះកំសាន្តគយគន់ទេសភាពចេញពីស្ថានីយ៍អូរស្រឡៅ ទៅកាន់ស្ថានីយ៍រាំងកេសី វិញម្តង។ដោយឡែកសម្រាប់តម្លៃនៅក្នុងចម្ងាយ ៧គីឡូម៉ែត្រ បើភ្ញៀវទេសចរជាជនជាតិខ្មែរ គឺក្នុង១នាក់ ១០.០០០ រៀល តែសម្រាប់ភ្ញៀវអន្តរជាតិក្នុង ១នាក់ ២០.០០០ រៀល (ទាំងទៅទាំងមក) ។ ប៉ុន្តែប៉ុន្មានមួយឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរមានការថយចុះច្រើន ដែលគេសង្ស័យថា អាចមិនទាន់ដល់ថ្ងៃវិសមកាលរបស់ភ្ញៀវទេសចរបរទេសនោះឡើយ ម្យ៉ាងវិញទៀតបច្ចុប្បន្នក៏មានទីតាំងឡូរីមួយកន្លែងទៀត នៅជើងភ្នំបាណន់ តែនៅទីនោះគេក៏បានប្រើផ្លូវរថភ្លើងដែរ ក្នុងទិសដៅឯកទិស ដូច្នេះហើយទើបធ្វើឲ្យចំនួនភ្ញៀវទេសចរដែលចូលចិត្តជិះឡូរីតាមផ្លូវរថភ្លើងគឺមានការថយចុះ ដែលក្នុងមួយថ្ងៃការរត់វិលជុំរបស់ឡូរីសឹងតែមិនបានគ្រប់គ្នាផង៕

not found

ព្រឹត្តិការណ៍

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ប្រាសាទកោះកេរ

image

ល្បែងទាញព្រ័ត្រកម្ពុជា