ខេត្តបាត់ដំបង : ទឹកធ្លាក់​ចម្ការ​ស្វាយ

​ទឹកធ្លាក់​ចម្ការ​ស្វាយ ជា​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​មួយកន្លែង ដែលមាន​ផ្ទៃដី​សរុប​៨៤​ហិកតា មាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្រែ​ស្ដៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង និង​មាន​ចម្ងាយ​៦១​គីឡូម៉ែត្រ​ពី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ គឺជា​គោលដៅ​ទេសចរណ៍ លេចធ្លោ​មួយ​នៅក្នុង​ខេត្តបាត់ដំបង ដែលមាន​ភ្ញៀវ​មកលេង​កម្សាន្ត​ច្រើន​នៅ​អំឡុង​ថ្ងៃ​ឈប់សម្រាក​កន្លងទៅ​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។​ មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា សម្រាប់អ្នកទេសចរ​ដែ​ល​មកលេង​នៅទីនេះ  អាច​លំហែ​អារម្មណ៍​និង​ទទួលយក​នូវ​បរិយាកាស​ស្រស់ស្រាយ ថ្មី​ប្លែក ជាមួយ​ទេសភាព​ព្រៃឈើ​ស្រស់ត្រកាល បូករួម​និង​ទឹកស្ទឹង​ថ្លាឈ្វេង​នៅជាប់​ជើងភ្នំ​។ លើសពីនេះ​ទៀត ភ្ញៀវទេសចរ​អាច​ងូតទឹក​កម្ស​ន្ត​សប្បាយ​ជាមួយនឹង​ក្រុមគ្រួសារ​, ជិះទូក​គយគន់​ទេសភាព​តាម​មាត់​ស្ទឹង​, ព្រមទាំង​អាច​បោះតង់​សម្រាក​នៅ​ទី​នោះបាន​ទៀតផង​។​

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

គុនល្បុក្កតោខ្មែរ

image

ចាប៉ីដងវែង