ខេត្តបាត់ដំបង : សារមន្ទីរប្រវត្តិសាស្ត្រខេត្ត

សារមន្ទីរបាត់ដំបង ជាសំណង់បុរាណមួយ ក្នុងចំណោមសំណង់បុរាណជាច្រើនទៀតក្នុងខេត្តបាត់ដំបង។ សារមន្ទីរនេះ ត្រូវបានសាងសង់ និងដាក់ឱ្យសាធារណជនចូលទស្សនា ក្នុងឆ្នាំ ១៩៦៨ ដោយអធិបតីភាពរបស់ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែ នាឆ្នាំ១៩៧៥ ដល់ ឆ្នាំ ១៩៧៩សារមន្ទីរចំណាស់នេះ ត្រូវបានក្លាយជាគុកសម្រាប់ដាក់អ្នកទោស។ នេះបើតាមឯកសារពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។យោងតាមឯកសារដដែល សារមន្ទីរខេត្តបាត់ដំបង ត្រូវបានជួសជុល ផ្នែកខ្លះនៃអាគារ ដែលបានបាក់បែកដោយសារសង្គ្រាម ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ ១៩៩៧។ រហូតដល់ឆ្នាំ២០០៩ រដ្ឋាភិបាល បានបង្កើតបន្ទប់តាំងពិព័រណ៍បន្ថែមទៀត។ មកដល់ឆ្នាំ២០១៥ ក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការមិត្តវប្បធម៌ខ្មែរ រៀបចំការតាំងពិព័រណ៍ នៅសារមន្ទីរនេះជាថ្មីម្ដងទៀត។បច្ចុប្បន្ន សារមន្ទីរបាត់ដំបង ក្លាយជាទីតាំងទេសចរណ៍ ដែលមានការរួមបញ្ចូលប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំងអត្តសញ្ញាណខេត្តបាត់ដំបង។ សក្តានុពលដែលធ្វើឱ្យ ទេសចរអន្តរជាតិចាប់អារម្មណ៍សារមន្ទីរបាត់ដំបងគឺ ស្ថាបត្យកម្មបុរាណខ្មែរ ចម្លាក់បុរាណ វត្ថុបុរាណ និងសាលសិល្បៈ ក្នុងសារមន្ទីរនេះ។ ក្នុងសារមន្ទីរនេះក៏មានសេវាកម្មនាំភ្ញៀវជាតិ-អន្តរជាតិ ទស្សនាសំណង់ និងវត្ថុបុរាណផងដែរ៕ កថា ថន ឈុំ ជា​សមាជិក​នៃ​គ្រួសារ​បៀន (ផ្ទះ​អបៃវង្ស) ដែល​គ្រួសារ​នោះ​គ្រប់គ្រង​ខេត្ត​បាត់ដំបង​អស់​ប្រាំមួយ​ជំនាន់។ បន្ទាប់ពីការប្រគល់ខេត្តបាត់ដំបងមកកម្ពុជាវិញតាមរយៈសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ អគារនេះបានក្លាយជាសាលាខេត្តសម្រាប់ខេត្តបាត់ដំបងរហូតដល់ឆ្នាំ ២០០៥។ បច្ចុប្បន្ននេះ អគារបេតិកភណ្ឌនេះ គឺជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះ និង​ស្វែងយល់ពីឧបករណ៍ភ្លេងបុរាណ ប្រវត្តិរបស់អភិបាលខេត្តបាត់ដំបង និងរូបគំនូរសិល្បករល្បីៗដែលមានកំណើតនៅខេត្តបាត់ដំបង។ទីនេះ បាន​បើក​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​បាន​ទស្សនា។ .តម្លៃ​ចូល​ទស្សនា​តែ​១០០០​រៀល​ប៉ុណ្ណោះ​សម្រាប់​ជនជាតិ​ខ្មែរ។ .តម្លៃចូលទស្សនាតែ១២,០០០រៀល សម្រាប់ជនបរទេស។

not found

ព្រឹត្តិការណ៍

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ប្រាសាទកោះកេរ

image

ល្បែងទាញព្រ័ត្រកម្ពុជា