ខេត្តបាត់ដំបង : ផ្ទះបុរាណខ្មែរអាយុ១០១នៅភូមិវត្តគរ

ផ្ទះបុរាណអាយុជាង១០០ឆ្នាំ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ លោក សម្បត្តិ វិរៈ ដែលជាអ្នកមើលថែផ្ទះជំនាន់ទី៤ បន្ទាប់ពីម្តាយមីងខ្លួន គឺអ្នកស្រី ប៊ុនរឿន ប្រកាសស្វាគមន៍ភ្ញៀវទេសចរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ដែលមានចិត្តស្រលាញ់ និងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនខ្មែរជំនាន់មុន។ ភូមិវត្តគរគឺជាភូមិគំរូមួយដែលមានលំនៅដ្ឋានបុរាណច្រើនជាងគេ សាងសង់ឡើងអំពីឈើ ដែលមានលក្ខណៈ ស្រស់ស្អាត និងអគារមានលក្ខណៈបង្ហាញនូវទំនៀមទំលាប់រស់អ្នកស្រុក។ ភូមិនេះស្ថិតនៅភូមិវត្ដគរ​សង្កាត់វត្ដគរ ក្រុងបាត់ដំបងស្ថិតនៅស្របតាមបណ្ដោយស្ទឹងសង្កែចំងាយប្រមាណជា២គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងត្បូងពីទីរួមខេត្ដបាត់ដំបងហើយភ្ចាប់ជាមួយភូមិកំពង់សីមា ភូមិឈើទាលដែលសម្បូរដោយដំណាំកសិកម្ម  ។ ភូមិវត្ដគរនេះជាភូមិដែលមានលំនៅដ្ឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋ តាំងពីយូលង់មកហើយ។ ផ្ទះមួយចំនួនបានសង់ឡើងនៅដើមសតវត្សទី២០ ។ រ​ហូតមកដល់សព្វថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ ប្រពៃណីពីបុរាណតរៀងមក។ 

-ទីតាំងអំណោយផល អាចរៀបចំជាផ្លូវថ្មើរជើង និងផ្លូវជិះកង់សម្រាប់កីឡាទេសចរណ៍

-សម្បូរដោយផ្ទះបុរាណដែលជាគោលដៅទាក់ទាញភ្ញៀវដ៏សំខាន់

-ទិដ្ឋភាពដងស្ទឹងដ៏ស្រស់ត្រកាល តាមដងផ្លូវសម្បូរដោយដំណាំចំការដែលជាសក្តានុពល កសិ- ទេសចរណ៍ភូមិ

-លក្ខណះប្រពៃណីដែលប្រជាពលរដ្ឋក្នុងតំបន់បានអភិរក្ស

-ផ្ទះជាច្រើនដែលអាចរៀបចំជាផ្ទះភ្ញៀវបាន

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

គុនល្បុក្កតោខ្មែរ

image

ចាប៉ីដងវែង